NEWS

Related Articles

Cambodia SME Championship

02 October 2020

កម្មវិធី ជំនួបទំនាក់ទំនងធុរជន កំពូលៗលើកទី៣ ទេសរដ្ឋមន្រ្តី លី ធុជ៖ ទោះបីមានកូវីដ-១៩ កម្ពុជាមិនចុះខ្សោយក្នុងដំណើរឆ្ពោះទៅមុខ ដើម្បីទាក់ទាញវិនិយោគិនឡើយ

(ភ្នំពេញ)៖ ទោះបីមានការរីករាលដាលជាសកល នៃជំងឺឆ្លងកូវីដ-១៩ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នឹងមិនចុះខ្សោយនៅក្នុងដំណើរឆ្ពោះទៅមុខ ដើម្បីទាក់ទាញវិនិយោគិន ឲ្យមកបណ្តាក់ទុនរកស៊ីនៅកម្ពុជាឡើយ ដោយកម្ពុជាបានបង្កើតនូវគោលនយោបាយនិងបរិយាកាសវិនិយោគ យ៉ាងល្អ។

នេះជាការលើកឡើងរបស់ លោក ទេសរដ្ឋមន្រ្តី លី ធុជ ទទួលបន្ទុកបេសកកម្មពិសេស ក្នុងកម្មវិធី ជំនួបទំនាក់ទំនងធុរជន កំពូលៗលើកទី៣ (3rd High Net Worth Meetup) នៅសណ្ឋាគារហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ដែលរៀបចំដោយក្រុមហ៊ុន PLMP Venture capital ។

(លោកទេសរដ្ឋមន្រ្តី លី ធុជ បានបញ្ជាក់ថា នាពេលឆាប់ៗខាងមុខនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងត្រូវបានចុះហត្ថលេខា ហើយអាចនឹងជួយឲ្យកម្ពុជា បង្កើនឱកាសវិនិយោគប្រកបដោយសក្តានុពល និងពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំ ទៅក្នុងទីផ្សារប្រទេសចិន។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេស រដ្ឋមន្រ្តី ក៏ បានលើកឡើងអំពីមូលហេតុសំខាន់ៗ នៃការមកវិនិយោគ នៅកម្ពុជា ក្រោមការដឹកនាំដ៏ខ្លាំងក្លា និង រឹងមាំរបស់សម្ដេចតេជោ ហ៊ុន សែន រួមមានស្ថេរភាព នយោបាយសុខសន្តិភាព និរន្តភាពសេដ្ឋកិច្ច កំណើនម៉ាក្រូ សេដ្ឋកិច្ចអតិផរណាទាប ច្បាប់វិនិយោគ មានការអនុគ្រោះច្រើន និងការអនុគ្រោះពន្ធជាដើម ដែលក្នុងនោះ វិស័យ SMEs ក៏ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងគាំទ្រយ៉ាងពេញទំហឹង ពីរាជរដ្ឋាភិបាល កម្ពុជាផងដែរ។

ជាមួយគ្នានេះ ទេសរដ្ឋមន្រ្តី លី ធុជ បានឲ្យដឹងថាការរៀបចំកម្មវិធីជំនួបទំនាក់ទំនងធុរជនកំពូលៗនេះ គឺដើម្បីគាំទ្រដល់កម្មវិធី សហប្រតិបត្តិការរបស់ក្រុមហ៊ុន PLMP Venture capital ក្នុងការជួយដល់សហគ្រាសធុនតូចនិងមធ្យមរបស់កម្ពុជា ឲ្យមានការរីកចម្រើន ទៅជាសាជីវកម្មលំដាប់ពិភពលោកក្នុងរយៈពេល ៥ឆ្នាំខាងមុខ រួមមាន វិស័យកសិកម្ម ថាមពល ការកែច្នៃចំណីអាហារ ខ្សែចង្វាក់ផ្គត់ផ្គង់ និងផ្នែកវេជ្ជសាស្ត្រនិងបច្ចេកវិទ្យា សម្រាប់ការចុះបញ្ជីផ្សារមូលប័ត្រកម្ពុជា។

លោក ទេសរដ្ឋមន្រ្តី បានបន្តទៀតថានាពេលខាងមុខ ក្រុមហ៊ុន PLMP Venture capital គ្រោងនឹងបង្កើតឲ្យមានវេទិកាបន្ថែមទៀត សម្រាប់ការចាប់ផ្តើម និងបង្កើតសហគ្រាសធុនតូចនិងមធ្យម ដើម្បីភ្ជាប់ទៅនឹងដើមទុន និង ស្ថាប័នអន្តរជាតិជាពិសេស ពីសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសក្នុងតំបន់ផងដែរ។

លោក DATO’ SRI DR PETER LIM ប្រធានក្រុមហ៊ុន PLMP Venture Capital បានបញ្ជាក់ថា វេទិកាជំនួបអ្នកធុរកិច្ចកំពូលៗនេះ គឺជាផ្នែកមួយនៃគម្រោង ដែលកំពុងដំណើរការរបស់ក្រុមហ៊ុន PLMP Venture Capital ធ្វើឡើងដើម្បីលើកកម្ពស់អ្នកដឹកនាំអាជីវកម្មទៅលើចំណេះដឹង និងគុណប្រយោជន៍នៃទីផ្សារមូលប័ត្រ និងការវិនិយោគក្នុងសហគ្រាសធុនតូចនិងមធ្យម(SME) ដែលមានសក្តានុពលរីកចម្រើនខ្ពស់ ឈានទៅចុះបញ្ជីមូលប័ត្រកម្មសិទ្ឋិជាសាធារណៈលើកដំបូង(IPO) នៅលើផ្សារមូលប័ត្រកម្ពុជា (CSX) និងពង្រីកទៅកាន់ទីផ្សារអន្តរជាតិ៕

Senior Minister Ly Thuch: Despite Covid-19, Cambodia is not weak in moving forward to attract investors

(Phnom Penh): Despite the global pandemic of Covid19 Cambodia under the leadership of Samdech Hun Sen will not weaken in moving forward to attract investors to invest in business in Cambodia. Establish a good investment policy and environment.

This was stated by Senior Minister Ly Thuch in charge of the special mission in the 3rd High Net Worth Meetup at Himawari Hotel, Phnom Penh on the night of August 6, 2020, organized by PLMP Venture capital.

Senior Minister Ly Thuch stated that in the near future, the Cambodia-China Free Trade Agreement will be signed and may help Cambodia increase its potential investment opportunities and expand its market to the country. China.

On behalf of the Royal Government of Cambodia, the Senior Minister also mentioned the main reasons for investing in Cambodia under the strong and strong leadership of Samdech Hun Sen, including political stability, peace, economic sustainability, macroeconomic growth, low inflation, and investment laws. Many favors and tax incentives, in which the SMEs sector is also highly regarded and fully supported by the Royal Government of Cambodia.

At the same time, Senior Minister Ly Thuch said that the organization of the top business relations meeting is to support the cooperation program of PLMP Venture capital to help small and medium enterprises in Cambodia to grow into a corporation. The world over the next five years includes agriculture, energy, food processing, supply chains and medical and technology for listing on the Cambodia Securities Exchange.

He added that in the future, PLMP Venture capital plans to establish more platforms for start-ups and small and medium enterprises to connect with capital and international institutions, especially from the United States, Europe and countries in the region. Well.

DATO 'SRI DR PETER LIM, President of PLMP Venture Capital, stated that the Summit Business Forum is part of an ongoing project of PLMP Venture Capital to promote business leaders on knowledge and benefits. Of the securities market and investment in small and medium enterprises (SMEs) with high growth potential leading to the initial public offering (IPO) on the Cambodia Securities Exchange (CSX) and expand to international markets.

Projects

Supply Chain Indonesia Logistics System

Projects

Cambodia Food Processing Hub Smart City

Projects

Cambodia Silicon Valley - Technology Park